ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកផ្តោតលើការដោះស្រាយបញ្ហាភាពក្រីក្រ
2022-06-28 15:57:46cri
Share with:

តំណាងចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកផ្តោតលើការដោះស្រាយបញ្ហាភាពក្រីក្រ

 

ពេលធ្វើកិច្ចសន្ទនាជាមួយអ្នករាយការណ៍ពិសេសស្តីពីភាពក្រីក្រជ្រុលក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលធ្វើឡើងកាលពីថ្ងៃទី២៧ខែមិថុនា  តំណាងចិនបានបង្ហាញពីទស្សនៈលើបញ្ហាស្តីពីការធានារ៉ាប់រងសង្គមថា ការរីករាលដាលនៃជំងឺកូវីដ១៩បានរំលេចឡើងនូវ បញ្ហាភាពក្រីក្រដែលកើតមានជាយូរមកហើយនៅសហរដ្ឋអាមេរិក ដោយដាស់តឿនឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានេះ

តំណាងចិនបានថ្លែងថា ការធានារ៉ាប់រងសង្គមមានសារសំខាន់ណាស់ក្នុងការការពារនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការគាំពារយុត្តិធម៌សង្គម និងការបង្កើនសុខុមាលភាពសម្រាប់ប្រជាជន។ ប្រទេសចិនបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយដែលបានដោះស្រាយបញ្ហាភាពក្រីក្របំផុតជាប្រវត្តិសាស្ត្រ និងធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនដែលចេញផុតពីភាពក្រីក្រមានភាពល្អប្រសើរឡើងយ៉ាងខ្លាំង។ ប្រទេសចិនបានកសាងប្រព័ន្ធធានារ៉ាប់រងសង្គមដ៏ធំបំផុតលើពិភពលោកដែលរួមទាំងប្រាក់សោធននិវត្តន៍ ការធានារ៉ាប់រងខាងវេជ្ជសាស្រ្ត និងជំនួយឧបត្ថម្ភខាងសង្គមដែលបានគ្របដណ្តប់ទាំងអ្នករស់នៅទីក្រុងនិងជនបទ

អ្នកបកប្រែ:马小青
ប្លុកពិសេស