ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្របខណ្ឌទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថលនៃប្រទេស BRICS ចាប់ដំណើរការកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលនៃប្រទេស BRICSជុំថ្មី
2022-06-28 15:58:46cri
Share with:


 

លោកChen Chao អគ្គនាយរងនៃអគ្គនាយកដ្ឋានអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី ២៧ខែមិថុនាថា ក្របខណ្ឌទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថលនៃប្រទេស BRICS" ដែលបានឈានដល់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រទេស BRICS លើកទី ១៤ បានមូលគំនិតឯកភាពរួមដ៏សំខាន់លើការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនៃប្រទេស BRICS និងបានចាប់ដំណើរការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលប្រទេស BRICSជុំថ្មី ។ ប្រទេសចិនមានឆន្ទៈរួមជាមួយភាគីផ្សេងទៀតដើម្បីអនុវត្តគំនិតឯកភាពកិច្ចសហប្រតិបត្តិការពាក់ព័ន្ធឱ្យបានល្អ និងអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគោលនយោបាយ ការកសាងសមត្ថភាព និងការចែករំលែកនូវបទពិសោធដ៏ល្អបំផុត ដើម្បីជំរុញសក្តានុពល និងភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេស BRICS

អ្នកបកប្រែ:马小青
ប្លុកពិសេស