ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបាញ់បង្ហោះផ្កាយរណប Gaofen ១២- 03 ដោយជោគជ័យ
2022-06-28 15:04:50cri
Share with:

នៅវេលាម៉ោង ២៣ និង ៤៦ នាទី ថ្ងៃទី ២៧ ខែមិថុនា  ផ្កាយរណប Gaofen ១២- 03 របស់ចិនត្រូវបានបាញ់បង្ហោះដោយជោគជ័យនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណបJiuquan តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March 4C  ផ្កាយរណបនេះបានចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ទុកដោយជោគជ័យ ហើយបេសកកម្មបាញ់បង្ហោះលើកនេះគឺទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ  ។

សូមបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានប្រើប្រាស់ជាចម្បងក្នុងវិស័យជំរឿនដីធ្លី ការធ្វើនគរូបនីយកម្ម ការបញ្ជាក់សិទ្ធិដីធ្លី ការរចនាបណ្តាញផ្លូវ ការប៉ាន់ប្រមាណទិន្នផលដំណាំ ព្រមនិងការបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ ។

គួររំលឹកថា នេះគឺជាបេសកកម្មហោះហើរលើកទី ៤២៥ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរី Long March

អ្នកបកប្រែ:李庆莉
ប្លុកពិសេស