ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Mottaqi រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន
2022-06-28 15:05:56cri
Share with:

   កាលពីថ្ងៃទី ២៧ ខែមិថុនា លោក Wang Yi សមាជិកក្រុមប្រិក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក  Mottaqi  រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន ។

លោក Wang Yi បានសម្តែងការសួរសុខទុក្ខយ៉ាងស្មោះម្តងទៀតចំពោះអាហ្វហ្គានីស្ថានដែលបានកើតគ្រោះមហន្តរាយរញ្ជួយដី ដោយបានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកជិតខាងដ៏មេត្រីភាព និងជាមិត្តដ៏ស្មោះត្រង់របស់អាហ្វហ្គានីស្ថាន ភាគីចិនបានយល់ដឹងច្បាស់ពីទុក្ខលំបាករបស់ប្រជាជនអាហ្វហ្កានីស្ថានដែលរងគ្រោះដោយសារគ្រោះមហន្តរាយ រដ្ឋាភិបាលមជ្ឈិមនិងមូលដ្ឋានចិន ព្រមនិងអង្គការសង្គមស៊ីវិលនិងក្រុមហ៊ុនចិនជាដើមកំពុង សកម្មក្នុងការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់អាហ្វហ្កានីស្ថាន ដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថានឱ្យឆ្លងកាត់គ្រាលំបាក ។ តង់ ភួយ និងសម្ភារៈផ្សេងទៀតជាជំនួយជើងទីមួយកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអាហ្វហ្កានីស្ថានតាមយន្តហោះម៉ៅ ហើយការផ្ទេរសាច់ប្រាក់ និងសម្ភារៈសង្គ្រោះផ្សេងទៀតក៏នឹងត្រូវប្រគល់ជូនដល់អាហ្វហ្កានីស្ថានឱ្យបានលឿនតាមដែលអាចធ្វើទៅបានផងដែរ ។ ក្រៅពីនេះ សហគ្រាសទុនចិននៅក្នុងប្រទេសអាហ្វហ្កានីស្ថានក៏បាននាំគ្នាបំផុសការផ្តល់ជំនួយផងដែរ ហើយសម្ភារៈជំនួយកំពុងត្រូវដឹកជញ្ជូនតាមផ្លូវទៅកាន់តំបន់រងគ្រោះមហន្តរាយ។ ភាគីចិនមានឆន្ទៈផ្តល់ជំនួយបន្ថែមទៀតតាមតម្រូវការរបស់ភាគីអាហ្វហ្កានីស្ថាន ជឿជាក់ថា ភាគីអាហ្វហ្កានីស្ថាននឹងរួមសាមគ្គីគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្នះគ្រោះមហន្តរាយ និងស្តារឡើងវិញ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស