ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនតំណាងឱ្យប្រទេសជាង ៩០ អំពាវនាវឱ្យភាគីនានាយកចិត្តទុកដាក់និងធានាដល់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
2022-06-28 15:27:37cri
Share with:

      កាលពីថ្ងៃទី ២៧ ខែមិថុនា លោកChen Xu តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានតំណាងប្រទេសជាង ៩០ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលើកទី ៥០ ដោយបានអំពាវនាវសហគមន៍អន្តរជាតិឱ្យផ្ដោតសំខាន់ទៅលើការធានាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩តាមរយៈការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការ ។

      លោកបានថ្លែងថា ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគួរតែចាត់ប្រតិបត្តិការដ៏ចាំបាច់ ដើម្បីជំរុញការស្តារឡើងវិញប្រកបដោយនិរន្តរភាព សមភាព និងភាពធន់ក្រោយពីការផ្ទុះជំងឺកូវីដ-១៩។ សហគមន៍អន្តរជាតិគួរតែយកចិត្តទុកដាក់លើការផ្សារភ្ជាប់គ្នារវាងការលុបបំបាត់វិសមភាព និងការទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយយកចិត្តទុកដាក់បន្ថែមទៀតចំពោះតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ មានតែគ្រប់ភាគីប្រកាន់ខ្ជាប់នូវពហុភាគីនិយម ព្រមទាំងរួមសាមគ្គីភាព ធ្វើកិច្ចសហប្រតិបត្តិការ និងសកម្មភាពជាសមូហភាព ទើបអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរាលដាលនៃជំងឺកូវីដ-១៩បាន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស