ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃអង្គការសហប្រជាជាតិបង្ហាញឱ្យដឹងថា ចំនួនអ្នកព្រាត់ប្រាសគ្មានទីលំនៅទូទាំងពិភពលោកកើនខ្ពស់បំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ
2022-06-20 16:20:39cri
Share with:

ថ្ងៃទី ២០ ខែមិថុនា គឺជាទិវាជនភៀសខ្លួនពិភពលោកលើកទី ២២ ។ ការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ចុងក្រោយបំផុតកាលពីថ្ងៃទី ១៦ ខែមិថុនាបានបង្ហាញឱ្យដឹងថា គិតរហូតដល់ចុងឆ្នាំ ២០២១ ចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីស្រុកកំណើតនៅទូទាំងពិភពលោកបានកើនឡើងដល់ ៨៩៣០ ម៉ឺននាក់ ដែលបានបង្កើតកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រដែលបានកើនឡើង ៨% បើធៀបនឹងឆ្នាំ ២០២១ និងបានកើនឡើងច្រើនបើធៀបនឹង ១០ ឆ្នាំមុន 

 ការិយល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានបង្ហាញឱ្យដឹងថា ក្នុងចំណោមអ្នកព្រាត់ប្រាសគ្មានទីលំនៅចំនួន ៨៩០ ម៉ឺនលាននាក់ មាន ២៧១០ ម៉ឺននាក់ជាជនភៀសខ្លួន ដោយលើសពី ២ ភាគ ៣ មកពីប្រទេសស៊ីរី វេណេស៊ុយអេឡា អាហ្វហ្កានីស្ថាន ស៊ូដង់ខាងត្បូងនិងមីយ៉ាន់ម៉ា ។

ការិយល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនបានគូសបញ្ជាក់ក្នុងរបាយការណ៍ថា ការកើនឡើងនៃការប៉ះទង្គិចគ្នាដែលមានស្រាប់និងការផ្ទុះឡើងនៃការប៉ះទង្គិចគ្នាថ្មីគឺជាហេតុផលចម្បងដែលបណ្តាលឱ្យមានការកើនឡើងនៃចំនួនមនុស្សព្រាត់ប្រាសគ្មានទីលំនៅទូទាំងពិភពលោកកាលពីឆ្នាំ ២០២១

អ្នកបកប្រែ:王幸
ប្លុកពិសេស