ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការណាតូថ្លែងថា ពេលវេលាចូលជាសមាជិកនៃអង្គការណាតូរបស់ស៊ុយអែតនិងហ្វាំងឡង់"មិនអាចកំណត់ជាក់លាក់"នោះទេ
2022-06-14 14:31:31cri
Share with:

    នៅថ្ងៃទី ១៣ ខែមិថុនា លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានលើកឡើងនៅប្រទេសស៊ុយអែតថា ដំណើរការស្នើសុំចូលជាសមាជិកនៃអង្គការណាតូរបស់ស៊ុយអែតនិងហ្វាំងឡង់មានភាពស្មុគស្មាញជាងការប៉ាន់ប្រមាណ ហើយពេលវេលាជាក់លាក់សម្រាប់អនុញ្ញាតឱ្យប្រទេសហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិកនៃអង្គការណាតូនៅតែ"មិនអាចកំណត់ជាក់លាក់នោះទេ" ។

    លោកស្រី Magdalena Andersson នាយករដ្ឋមន្ត្រីស៊ុយអែតបានជួបសន្ទនាជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូដែលកំពុងបំពេញទស្សនកិច្ចនាថ្ងៃដដែលនោះ ។ លោក Jens Stoltenberg បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមដែលធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចជំនួបថា អង្គការណាតូផ្តោតសំខាន់ខ្លាំងចំពោះការយកចិត្តទុកដាក់របស់តួកគីនិងបញ្ហាផ្សេងទៀត ហើយកំពុងធ្វើកិច្ចពិគ្រោះពិភាក្សាយ៉ាងជិតស្និទ្ធជាមួយស៊ុយអែត ហ្វាំងឡង់និងតួកគីដើម្បីខំប្រឹងដោះស្រាយបញ្ហាពាក់ព័ន្ធ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស