ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិនលើកឡើងការទាមទារចំនួន ៤ ចំណុចចំពោះសហរដ្ឋអាមេរិក
2022-06-12 19:02:31cri
Share with:

ថ្ងៃទី ១២ ខែមិថុនា លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកក្រោមប្រធានបទស្តីពី "ចក្ខុវិស័យរបស់ចិនអំពីសណ្តាប់ធ្នាប់ក្នុងតំបន់" ក្នុងកិច្ចពិភាក្សា Shangri-La  ប្រទេសសិង្ហបុរី ។

ទាក់ទិននឹងបញ្ហាទំនាក់ទំនងចិន-អាមេរិក លោក Wei Fenghe បានថ្លែងថា ទំនាក់ទំនងចិន-អាមេរិកបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយ ហើយចិនសម្គាល់ថា ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក គឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និង ពិភពលោក។

     ប្រទេសចិននិងសហរដ្ឋអាមេរិកជាប្រទេសធំសំខាន់ទាំងពីរលើពិភពលោក ការសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកគឺមិនអាចខ្វះពីកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកនោះទេ ការប្រឈមមុខដាក់គ្នាគឺគ្មានប្រយោជន៍ទេសម្រាប់ប្រទេសទាំងពីរនិងពិភពលោក ។ ប្រទេសចិនប្រឆាំងចំពោះការប្រើប្រាស់ការប្រកួតប្រជែងដើម្បីកំណត់ទំនាក់ទំនងចិន-អាមេរិក ប្រសិនបើអាមេរិកទទូចចាត់ទុកប្រទេសចិនជាការគំរាមកំហែង គូប្រជែងឬសត្រូវ វានឹងធ្វើកំហុសជាយុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រ។ ប្រទេសចិនទាមទារឱ្យភាគីអាមេរិក៖

     កុំវាយប្រហារ និងលាបពណ៌ចិន

     កុំគាបសង្កត់ចិន

     កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន

     កុំប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន

    មានតែធ្វើបែបនេះទេ ទើបទំនាក់ទំនងចិន-អាមេរិកត្រូវបានកែលម្អឡើងវិញ។ ជំហររបស់ចិនគឺច្បាស់ណាស់ ៖ ចង់ធ្វើកិច្ចសន្ទនា ត្រូវមានការគោរពគ្នាទៅវិញទៅមក ចង់រួមរស់នៅជាមួយគ្នាត្រូវប្រកបដោយសុខដុមនីយកម្ម  ចង់ធ្វើកិច្ចសហប្រតិបត្តិការត្រូវផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ បើចង់បង្កការប្រឈមមុខដាក់គ្នា ចិននឹងឆ្លើយតបជារៀងរហូត។

       ក្រៅពីនេះ យោធានៃប្រទេសទាំងពីរគួរតែពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រទៅវិញទៅមក ជៀសវាងការយល់ច្រឡំ និងការវិនិច្ឆ័យខុស គ្រប់គ្រងហានិភ័យនិងវិបត្តិ និងការពារការកកិតនិងការប៉ះទង្គិច ។ ប្រទេសចិនរំពឹងទុកថា នឹងអាចបង្កើតទំនាក់ទំនងភាពជាប្រទេសធំដែលវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងល្អប្រសើរនិងប្រកបដោយស្ថិរភាពជាមួយសហរដ្ឋអាមេរិក ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិចិន។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស