ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផ្ញើលិខិតឆ្លើយតបទៅកាន់សិក្ខាកាមទាំងអស់នៃសិក្ខាសាលាសម្រាប់កម្មាភិបាលវ័យក្មេងនិងវ័យកណ្តាលនៃគណបក្សបងប្អូនស្រីទាំង៦នៅខាងត្បូងអាហ្វ្រិកនៃសាលាភាពជាអ្នកដឹកនាំ Julius Nyerere
2022-06-10 14:37:24cri
Share with:

    កាលពីថ្ងៃទី៨ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្ញើលិខិតឆ្លើយតបទៅកាន់សិក្ខាកាមទាំងអស់នៃសិក្ខាសាលាសម្រាប់កម្មាភិបាលវ័យក្មេងនិងវ័យកណ្តាលនៃគណបក្សបងប្អូនស្រីទាំង ៦ នៅអាហ្វ្រិកខាងត្បូងនៃសាលាភាពជាអ្នកដឹកនាំ Julius Nyerere

    លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននិងអាហ្រ្វិកគឺជាសហគមន៍រួមវាសនាដែលរួមទុក្ខរួមសុខ ហើយក្តីសង្ឃឹមនៃមិត្តភាពជាយូរអង្វែងរបស់ប្រជាជនចិននិងអាហ្រ្វិកត្រូវពឹងផ្អែកលើមនុស្សជំនាន់យុវជន។ ខ្ញុំសង្ឃឹមថាលោកអ្នកទទួលនូវតួនាទីនិងបេសកកម្មដែលបានប្រគល់ជូនដោយសម័យកាល ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមិត្តភាពរវាងចិននិងអាហ្វ្រិក បន្តវេននិងផ្សព្វផ្សាយស្មារតីនៃកិច្ចសហប្រតិបត្តិការជាមេត្រីភាពរវាងចិននិងអាហ្វ្រិក និងរួមចំណែករបស់ខ្លួនក្នុងការកសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិកដែលមានកម្រិតខ្ពស់។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស