ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការណាតូបានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅសមុទ្របាល់ទិក
2022-06-06 15:39:40cri
Share with:


    អង្គការណាតូបានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅសមុទ្របាល់ទិក កាលពីថ្ងៃទី៥ខែមិថុនា ។ ថ្ងៃដដែលនោះនាវាយោធាចំនួនប្រហែល៤០គ្រឿងដែលមកពីប្រទេសចំនួន១៦បានបើកចេញពីកំពង់ផែ Stockholm ប្រទេសស៊ុយអែតចូលទៅលំហសមុទ្របាល់ទិក  ។

កងកម្លាំងប្រដាប់អាវុធប្រទេសស៊ុយអែតបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមយុទ្ធយោធាឆ្នាំនេះឈ្មោះថា “ប្រតិបត្តិការសមុទ្របាល់ទិក ” សមយុទ្ធនេះធ្វើឡើងនៅលំហភាគខាងត្បូងនៃសមុទ្របាល់ទិក រហូតដល់ថ្ងៃទី១៧ខែមិថុនា ។ នៅពេលមុននេះ ក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានឱ្យដឹងថា  សមយុទ្ធយោធាលើកនេះដឹកនាំដោយកងនាវាយោធាទី៦របស់សហរដ្ឋអាមេរិក  និងប្រតិបត្តិដោយកងកម្លាំងវាយប្រហាររបស់អង្គការណាតូក្នុងគោលបំណង “បង្កើនកម្លាំងប្រមូលផ្តុំនិងសមត្ថភាពប្រយុទ្ធពិតប្រាកដរបស់ប្រទេសជាសមាជិកនិងប្រទេសជាដៃគូរបស់អង្គការណាតូ”។

អ្នកបកប្រែ:李展精
ប្លុកពិសេស