ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ុយក្រែននិងប៉ូឡូញគ្រោងបង្កើតសហគ្រាសបណ្តាក់ទុនរួមគ្នាដើម្បីផលិតអាវុធ
2022-06-02 15:19:09cri
Share with:

      គេហទំព័ររដ្ឋាភិបាលអ៊ុយក្រែនបានផ្សាយនៅថ្ងៃទី១ ខែមិថុនាថា  អ៊ុយក្រែននិងប៉ូឡូញមានផែនការបង្កើតសហគ្រាសបណ្តាក់ទុនរួមគ្នាដើម្បីផលិតអាវុធ។

      ថ្ងៃដដែល នាយករដ្ឋមន្ត្រីអ៊ុយក្រែននិងប៉ូឡូញបានធ្វើកិច្ចប្រជុំពិភាក្សាអន្តររដ្ឋាភិបាលនៅក្រុងគៀវ។ ប្រទេសទាំងពីរនេះបានចុះហត្ថលេខាលើឯកសារស្តីពីការបង្កើនការការពារជាតិ សេវាព្រំដែន កិច្ចសហប្រតិបត្តិការថាមពលជាដើម ក្នុងនោះរួមទាំងអនុស្សរណៈស្តីពីការបង្កើតគណៈកម្មាធិការចម្រុះប៉ូឡូញ-អ៊ុយក្រែនដើម្បីបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំងពីរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស