ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មនុស្សម្នាក់ស្លាប់បាត់បង់ជីវិតនិង៧នាក់រងរបួសក្នុងការណីបាញ់ប្រហារនៅមហោស្រពតន្ត្រីរដ្ឋអូក្លាហូម៉ាសហរដ្ឋអាមេរិក
2022-05-30 12:45:58cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារមួយលើកបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ២៩ ខែឧសភានៅឯមហោស្រពតន្ត្រីមួយនៅរដ្ឋអូក្លាហូម៉ារបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិតនិង ៧ នាក់ទៀតរងរបួស ក្នុងនោះ បូករួមទាំងអនីតិជនពីរនាក់ផងដែរ ។ មនុស្សប្រហែល ១៥០០ នាក់បានចូលរួមក្នុងមហោស្រពតន្ត្រីនេះ ។ ហេតុការណ៍នេះត្រូវបានគេសង្ស័យថាកើតឡើងដោយសារតែការឈ្លោះប្រកែកគ្នា បច្ចុប្បន្ននេះ មិនទាន់មានជនសង្ស័យត្រូវចាប់ខ្លួននោះទេ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស