ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំប្រទេសរុស្ស៊ី បារាំងនិងអាល្លឺម៉ង់ទាក់ទងតាមទូរស័ព្ទដើម្បីផ្តោតសំខាន់លើ ស្ថានការណ៍អ៊ុយក្រែននិងបញ្ហាសន្តិសុខស្បៀងអាហារជាសកល
2022-05-29 14:00:17cri
Share with:

    នៅថ្ងៃទី ២៨ ខែឧសភា លោក Putin ប្រធានាធិបតីរុស្ស៊ីបានទាក់ទងគ្នាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនិងលោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាស្ថានការណ៍អ៊ុយក្រែននិងសន្តិសុខស្បៀងអាហារជាសកលជាដើម ។

   យោងតាមសេចក្តីថ្លែងការណ៍ដែលវេបសាយវិមានក្រឹមឡាំងបានចេញផ្សាយនាថ្ងៃដដែលនោះឱ្យដឹងថា ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Putin លោក Emmanuel Macron និងលោក Olaf Scholz បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានការណ៍អ៊ុយក្រែន ។ លោក Putin បានសង្កត់ធ្ងន់នូវលក្ខណៈគ្រោះថ្នាក់នៃការដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែនជាបន្តបន្ទាប់របស់លោកខាងលិចដោយព្រមានថា ទង្វើបែបនេះប្រហែលនឹងបង្កើនភាពតានតឹងនៃស្ថានការណ៍និងធ្វើឱ្យវិបត្តិមនុស្សធម៌មានភាពកាន់តែអាប់អួទៅៗថែមមួយកម្រិតទៀត ។

   ក្រៅពីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៣ ក៏បានពិគ្រោះពិភាក្សាយ៉ាងលម្អិតអំពីបញ្ហាធានាសន្តិសុខស្បៀងអាហារជាសកលផងដែរ ។ លោក Putin បានលើកឡើងថា រុស្ស៊ីនឹងត្រៀមលក្ខណៈសម្រាប់នាំចេញស្បៀងអាហារនិងជីគីមីដើម្បីរួមចំណែកក្នុងការពុះពារវិបតិ្តស្បៀងអាហារជាសកល ប៉ុន្តែ លក្ខខណ្ឌគឺ ប្រទេសលោកខាងលិចត្រូវលុបចោលការដាក់កំហិតដែលមានគោលបំណងខាងនយោបាយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស