ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសហុងគ្រីប្រកាសដាក់ប្រទេសទាំងមូលចូលក្នុងភាពអាសន្ន ដើម្បីឆ្លើយតបនឹងឥទ្ធិពលបណ្តាលមកពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន
2022-05-25 11:22:32cri
Share with:

    ថ្ងៃទី២៤ ខែឧសភា លោក Orban Viktor នាយករដ្ឋមន្ត្រីហុងគ្រីបានប្រកាសថា ចាប់ពីយប់អធ្រាត្រថ្ងៃដដែលនោះតទៅ នឹងដាក់ប្រទេសទាំងមូលចូលក្នុងភាពអាសន្ន ដើម្បីឆ្លើយតបនឹងឥទ្ធិពលបណ្តាលមកពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។

      លោក Orban Viktor បានថ្លែងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កជាគំរាមកំហែងចំពោះហុងគ្រីជាបន្តបន្ទាប់លើវិស័យផ្គត់ផ្គង់ថាមពល សន្តិសុខសេដ្ឋកិច្ច ក៏ដូចជាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋជាដើម ។ ពិភពលោកបាននិងកំពុងឋិតនៅមាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ច ដូច្នេះ ហុងគ្រីចាំបាច់ត្រូវនៅឱ្យឆ្ងាយពីការប៉ះទង្គិច ដើម្បីការពារសុវត្ថិភាពទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ។ ការអនុវត្តវិធានការដាក់ប្រទេសក្នុងភាពអាសន្ន អាចធ្វើឱ្យរដ្ឋាភិបាលប្រតិកម្មយ៉ាងឆាប់រហ័ស និងប្រើប្រាស់ “ឧបករណ៍រដ្ឋទាំងអស់” ដើម្បីការពារហុងគ្រីនិងប្រជាជនហុងគ្រី ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស