ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-05-21 14:59:14cri
Share with:


1 លោក Xi Jinping ប្រធានរដ្ឋចិននិងលោកHortaប្រធានាធិបតីទីម័រខាងកើតផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងទីម័រខាងកើត ។

2 លោក Wang Yi ធ្វើជាអធិបតីក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេស BRICS ជាមួយប្រទេសទីផ្សាររីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍។

3 លោក Lee Ka Chiu  ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលមជ្ឈិមចិនសម្រាប់ការតែងតាំងលោកជាប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង។

4 ទាក់ទិននឹងដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក Biden ក្រសួងការបរទេសចិនរំពឹងទុកថា សហរដ្ឋអាមេរិកអាចអនុវត្តតាមពាក្យសន្យារបស់ខ្លួន មិនរៀបចំផែនការដោយសម្ងាត់ដើម្បីបំបែកបំបាក់និងបង្កឱ្យមានការប្រឈមមុខដាក់គ្នា។

5 ក្រសួងការបរទេសចិន៖ ប្រទេសចិនកំពុងរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំដំណាក់កាលទីពីរនៃមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីជីវៈចម្រុះលើកទី ១៥។

6 ប្រទេសចិនបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបពិសោធន៍ទូរគមនាគមន៍លើគន្លងតារាវិថីទាបចំនួន៣ ។

7ប្រធានាធិបតីបារាំងតែងតាំងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស