ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកHortaប្រធានាធិបតីទីម័រខាងកើតផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងទីម័រខាងកើត
2022-05-21 14:49:46cri
Share with:

កាលពីថ្ងៃទី២០ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកHortaប្រធានាធិបតីទីម័រខាងកើតបានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប២០ឆ្នាំនៃការស្តារឯករាជ្យភាពឡើងវិញរបស់ទីម័រខាងកើត និងខួប២០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងទីម័រខាងកើត។

 ថ្លែងក្នុងលិខិតអបអរសាទរ លោក Xi Jinping បានគូសបញ្ជាក់ថា ចាប់តាំងពីប្រទេសចិននិងទីម័រខាងកើតបង្កើតទំនាក់ទំនងការទូត២០ឆ្នាំមក ទំនុកចិត្តផ្នែកនយោបាយរវាងទ្វេភាគីបន្តមានភាពស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងត្រូវបានជំរុញយ៉ាងពិតប្រាកដ ការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបង្ហាញពីនិន្នាការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងទីម័រខាងកើត រីករាយរួមជាមួយលោកប្រធានាធិបតីHorta ខិតខំប្រឹងប្រែងក្នុងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយមេត្រីភាពនិងភាពសុខដុមរមនា មានទំនុកចិត្តនិងបម្រើផលប្រយោជន៍ដល់គ្នាទៅវិញទៅមកឈានដល់កម្រិតថ្មីជាបន្តបន្ទាប់ ដើម្បីផ្តល់ផលប្រយោជ៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកHorta បានថ្លែងថា ទីម័រខាងកើតសូមកោតសរសើរតួនាទីគន្លឹះរបស់ប្រទេសចិនក្នុងការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក សូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏ធំធេងដល់ដំណើរការកសាងប្រទេសទីម័រខាងកើត។ ទីម័រខាងកើតនឹងប្រកាន់ខ្ជាប់សាមគ្គីភាពជាមួយប្រទេសចិនយ៉ាងមុតមាំ ដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស