ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកាគណបក្សនយោបាយ ធនាគារគំនិត និងអង្គការសង្គមស៊ីវិលនៃប្រទេស BRICS
2022-05-20 16:02:30cri
Share with:


នៅថ្ងៃទី ១៩ ខែឧសភា វេទិកាគណបក្សនយោបាយ ធនាគារគំនិត និងអង្គការសង្គមស៊ីវិលនៃប្រទេស BRICS បានធ្វើឡើងនៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះវេទិកានេះ។

ក្នុងសារលិខិតនេះ លោក Xi Jinping បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ការស្តារសេដ្ឋកិច្ចឡើងវិញនៃពិភពលោកមានភាពទន់ខ្សោយ គម្លាតនៃការអភិវឌ្ឍកាន់តែធំ ព្រមនិងជួបបញ្ហាប្រឈមសំខាន់ដូចជាការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចឌីជីថលជាដើម។ បណ្តាប្រទេស BRICS មិនគួរបំភ្លេចនូវក្តីប្រាថ្នាបំណងដើម ចងចាំពីបេសកកម្មនៃកិច្ចសហប្រតិបត្តិការ និងសហការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យបានទូលំទូលាយ ដើម្បីជំរុញសហគមន៍អន្តរជាតិឱ្យខិតខំប្រឹងប្រែងរួមគ្នា ពុះពារការលំបាក និងពួតដៃគ្នាត្រួសត្រាយអនាគតអភិវឌ្ឍន៍កាន់តែភ្លឺស្វាងនិងកាន់តែប្រសើរឡើង។ ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេស BRICS ដើម្បីពន្លឿនការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ជំរុញការអនុវត្តយ៉ាងពិតប្រាកដនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកលជាលំដាប់ និងរួមគ្នាកសាងសហគមន៍រួមនៃការអភិវឌ្ឍជាសកល។

អ្នកបកប្រែ:马小青
ប្លុកពិសេស