ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្ការ៉ូដឌឺដុនរីកយ៉ាងស្គុះស្គាយ
2022-05-18 17:22:25cri
Share with:

ជាធម្មតា ផ្ការ៉ូដឌឺដុនរីកនៅខែមេសានិងឧសភា មានតម្លៃសម្រាប់គយគន់ខ្ពស់ មានដាំដុះនៅគ្រប់ទីកន្លែងលើពិភពលោក ផ្កាមានប្រភេទនិងពណ៌ច្រើន។

តាមរឿងព្រេងដំណាលថា ស្តេច Du Yu នៅរជ្ជកាលShuនៅសតវត្សទី ១១ មុនគ្រឹស្តសករាជ ស្តេចស្រឡាញ់ប្រជាជនណាស់ បន្ទាប់ពីស្តេចសោយទីវង្គត់បានក្លាយជាបក្សារ៉ូដឌឺដុន  រាល់រដូវផ្ការីក វាក៏ហោះហើរមកដាស់តឿនឱ្យប្រជាជនប្រញាប់ធ្វើការដាំដុះ វាស្រែកទាំងយប់ទាំងថ្ងៃ រហូតដល់ក្អួតចេញឈាម ឈាមក្រហមប្រឡាក់ផ្កាលើភ្នំ ផ្ការ៉ូដឌឺដុនបានមានឈ្មោះដោយសារមូលហេតុនេះ៕



អ្នកបកប្រែ:李展精
ប្លុកពិសេស