ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា អ៊ីរ៉ង់នឹងលុបចោលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាអតិបរមាតាមរយៈការខិតខំប្រឹងប្រែងការទូត
2022-05-16 15:52:29cri
Share with:

លោក Baqeri អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់និងតំណាងទីមួយនៃការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់បានថ្លែងកាលពីថ្ងៃទី១៥ខែឧសភាថា អ៊ីរ៉ង់នឹងយកចិត្តទុកដាក់លើការចរចារបស់ភាគីពាក់ព័ន្ធអំពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ព្រមទាំងធ្វើការខិតខំប្រឹងប្រែងផ្លូវការទូតឱ្យអស់ពីលទ្ធភាព ដើម្បីលុបចោលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាអតិបរមា។

តាមការផ្សាយដំណឹងនៃវេបសាយក្រសួងការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា លោក Baqeri បានថ្លែងដូចពោលខាងលើក្នុងខណៈពេលដែលលោកបានចូលរួមពិព័រណ៍ប្រេងកាតអ៊ីរ៉ង់ឆ្នាំ២០២២នៅក្រុងតេហេរ៉ង់ រដ្ឋធានីអ៊ីរ៉ង់នៅថ្ងៃដដែលនោះ។

លោក Baqeri បានថ្លែងថា សត្រូវរបស់អ៊ីរ៉ង់ប៉ុនប៉ងរារាំងការវិវឌ្ឍរបស់អ៊ីរ៉ង់ ប៉ុន្តែគោលនយោបាយនិងគំនិតផ្តួចផ្តើមស្តីពីការលុបចោលការដាក់ទណ្ឌកម្មពាក់ព័ន្ធរបស់ភាគីអ៊ីរ៉ង់បានកំចាត់នូវល្បិចកលរបស់សត្រូវ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស