ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអធិប្បាយគោលជំហរលើបញ្ហាអ៊ុយក្រែននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការសិទ្ធិមនុស្ស
2022-05-13 14:49:41cri
Share with:

ថ្ងៃទី១២ ខែឧសភា ក្រុមប្រឹក្សាកិច្ចការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំពិសេសអំពីបញ្ហាអ៊ុយក្រែន។លោកChenXuតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្តីការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីសបានថ្លែងក្នុងកិច្ចប្រជុំថា សូមដាស់តឿនភាគីនានារួមគ្នាគាំទ្រការចរចានិងកិច្ចសន្ទនារវាងរុស្ស៊ីនិងអ៊ុយក្រែន កាន់ទស្សនៈសន្តិសុខប្រកបដោយភាពរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការនិងជានិរន្តរភាព ដើម្បីរួមគ្នាកសាងយន្តការសន្តិសុខក្នុងតំបន់និងទូទាំងពិភពលោកប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងជានិរន្តរភាព ព្រមទាំងអំពាវនាវឱ្យប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ រួមគ្នាជំរុញកិច្ចការសិទ្ធិមនុស្សអន្តរជាតិឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយភាពរឹងមាំ។

លោកChengXuបានលើកឡើងថា ភាគីចិនគាំទ្ររាល់គំនិតផ្តួចផ្តើមនិងវិធានការទាំងអស់ដែលមានអំណោយផលដល់ការបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន ហើយអំពាវនាវឱ្យសាមីភាគីគោរពច្បាប់មនុស្សធម៌អន្តរជាតិ គាំពាសុវត្ថិភាពរបស់ជនស៊ីវិលតាមរយៈប្រតិបត្តិការជាក់ស្តែង។ភាគីនានាគួរតែរួមគ្នាគាំទ្រកិច្ចសន្ទនានិងការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយគាំពាសិទ្ធិមនុស្សរបស់ប្រជាជនរុស្ស៊ីនិងអ៊ុយក្រែនចាប់ពីមូលដ្ឋានទៅ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស