ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកត្រៀមលក្ខណៈសម្រាប់ដំឡើងការប្រាក់យ៉ាងខ្លាំង អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនិងអ្នកជំនាញថ្លែងថា ប្រហែលនឹងបណ្តាលឱ្យសេដ្ឋកិច្ចថមថយចុះ
2022-05-04 14:28:32cri
Share with:

      ចាប់ពីថ្ងៃទី៣ ខែឧសភា តាមម៉ោងក្នុងតំបន់មក គណៈកម្មាធិការនៃប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានចាប់ផ្តើមបើកធ្វើកិច្ចប្រជុំស្តីពីគោលនយោបាយរូបីយវត្ថុជុំថ្មី តាមការប៉ាន់ប្រមាណ អាមេរិកនឹងដំឡើងការប្រាក់យ៉ាងខ្លាំង ដើម្បីឆ្លើយតបនឹងអតិផរណាដែលមានភាពកាន់តែខ្លាំងឡើងៗ ។ ប៉ុន្តែ លោក Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនិងលោក Harry Domash អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់សកលវិទ្យាល័យHarvard បានរួមគ្នានិពន្ធអត្ថបទនៅថ្ងៃទី២ ខែឧសភាថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ៥០នៃសតវត្សរ៍ទី២០មក រាល់ពេលដែលអតិផរណាលើសពី៤ភាគរយនិងអត្រាបាត់អាជីពទាបជាង៥ភាគរយ សេដ្ឋកិច្ចអាមេរិកក៏នឹងឆ្ពោះទៅកាន់ការធ្លាក់ថមថយក្នុងរយៈពេល២ឆ្នាំផងដែរ ។ បច្ចុប្បន្ននេះ អត្រាអតិផរណារបស់អាមេរិកគឺ៨.៥ភាគរយ អត្រាបាត់អាជីពគឺ៣.៦ភាគរយ ដូច្នេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកចង់សម្រេចបាននូវភាពនឹងនរខាងសេដ្ឋកិច្ចតាមរយៈការដំឡើងការប្រាក់ គឺស្ទើរតែគ្មានលទ្ធភាពនោះទេ ផ្ទុយទៅវិញប្រហែលនឹងបណ្តាលឱ្យសេដ្ឋកិច្ចកាន់តែថមថយចុះ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស