ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Putin ប្រធានាធិបតីរុស្ស៊ីនិងលោក Emmanuel Macron ប្រធានាធិបតីបារាំងទាក់ទងគ្នាតាមទូរស័ព្ទដើម្បីពិគ្រោះពិភាក្សាពីស្ថានការណ៍អ៊ុយក្រែន
2022-05-04 14:23:19cri
Share with:

    នៅថៃ្ងទី ៣ ខែឧសភា លោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ីបានទាក់ទងគ្នាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ភាគីទាំងពីរបានបន្តផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាស្ថានការណ៍អ៊ុយក្រែន ។

    តាមការផ្សាយដំណឹងនៃវេបសាយប្រធានាធិបតីរុស្ស៊ីបានឱ្យដឹងថា ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Putin បានជម្រាបជូនលោក Emmanuel Macron ប្រធានាធិបតីបារាំងអំពីដំណើរការនៃប្រតិបតិ្តការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនព្រមទាំងសភាពការណ៍អំពីប្រជាជនស៊ីវិលដែលបានជម្លៀសចេញពីរោងចក្រដែកថែប Azovstal នៃក្រុង Mariupol ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ។

    ព្រមពេលជាមួយគ្នានេះ លោក Putin ក៏បានអធិប្បាយពីគោលជំហរជាគោលការណ៍របស់រុស្ស៊ីស្តីពីកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនដោយសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែប្រកាន់អាកប្បកិរិយាបើកចំហចំពោះកិច្ចសន្ទនារវាងរុស្ស៊ីនិងអ៊ុយក្រែនដដែល ។

    តាមការទម្លាយដំណឹងទៅកាន់ប្រព័ន្ធសារព័ត៌មានរបស់ទីស្តីការប្រធានាធិបតីបារាំងឱ្យដឹងទៀតថា ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Emmanuel Macron បានសម្តែងការយកចិត្តទុកដាក់របស់ខ្លួនចំពោះការធានាសន្តិសុខស្បៀងជាសកល ។ ចំណែកឯលោក Putin វិញបានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចចំពោះរុស្ស៊ីជាបច្ច័យចម្បងដែលបណ្តាលឱ្យបញ្ហានេះកាន់តែមានភាពស្មុគស្មាញ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស