ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការសិក្សាស្រាវជ្រាវអំពីអង្គបដិប្រាណនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបង្ហាញថា កុមារនិងក្មេងជំទង់អាមេរិកប្រមាណ ៧៥% បានឆ្លងជំងឺកូវីដ ១៩
2022-04-29 14:34:42cri
Share with:

       យោងតាមរបាយការណ៍ស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៦ ខែមេសាបានឱ្យដឹងថា គិតត្រឹមខែកុម្ភៈឆ្នាំ២០២២នេះ កុមារនិងក្មេងជំទង់អាមេរិកប្រមាណ ៧៥% មានអង្គបដិប្រាណប្រឆាំងនឹងវីរុសកូវីដ ១៩ នៅក្នុងឈាមរបស់ពួកគេ នេះបានបង្ហាញថា ពួកគេធ្លាប់បានឆ្លងកូវីដ ១៩ ក្នុងនោះមានចំនួនមួយភាគបីគឺបានឆ្លងវីរុសនេះចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១ មក។

       យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសមាគមសិក្សាស្រាវជ្រាវខាងពេទ្យកុមារនិងសមាគមមន្ទីរពេទ្យកុមារសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ ខែមេសាបង្ហាញឱ្យដឹងថា ចាប់តាំងពីការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ មក ក្នុងសហរដ្ឋអាមេរិក មានកុមារសរុបជាង ១២,៩ លាននាក់ត្រូវធ្វើរោគវិនិច្ឆ័យថាបានឆ្លងជំងឺកូវីដ ១៩ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស