ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីបាញ់ប្រហារនៅរដ្ឋធានីសហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្សចំនួន ៤ នាក់រងរបួស ចំណែកខ្មាន់កាំភ្លើងបានធ្វើអត្តឃា
2022-04-24 12:16:33cri
Share with:

 

រសៀលថ្ងៃទី ២២ ខែមេសា វិចីមួយស្តិតនៅភាគពាយព្យក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិកបានកើតហេតុការណ៍បាញ់ប្រហារមួយករណីដែលបណ្តាលឱ្យមនុស្សចំនួន ៤ នាក់រងរបួស បន្ទាប់មក ខ្មាន់កាំភ្លើងបានធ្វើអត្តឃាត ។

អាជ្ញាធរប៉ូលីសវ៉ាស៊ីនតោនបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមថា ករណីបាញ់ប្រហារបានតកើតឡើងនៅវេលាប្រហែលម៉ោង ១៥ និង ២០ នាទីតាមម៉ោងក្នុងតំបន់ បណ្តាលឱ្យមនុស្សពេញវ័យចំនួន ៣ នាក់និងអនីតិជនម្នាក់រងរបួស ។ នៅពេលល្ងាច អាជ្ញាធរប៉ូលីសបានប្រកាសពី អត្តសញ្ញាណរបស់ជនសង្ស័យគឺយុវជនអាយុ ២៣ ឆ្នាំម្នាក់ ។

នៅយប់ថ្ងៃដដែលនោះ អាជ្ញាធរប៉ូលីសបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា នៅពេលប៉ូលីសចូលទៅក្នុងខុនដូមួយដែលនៅជិតកន្លែងកើតហេតុ ជនសង្ស័យបានធ្វើអត្តឃាតទៅហើយ ហើយប៉ូលីសបានរកឃើញកាំភ្លើង ៦ ដើមនិងគ្រាប់កាំភ្លើងមួយចំនួននៅក្នុងគេហដ្ឋានរបស់ជនសង្ស័យ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស