ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិភាគស្វយ័ត Guangxi ជ្រើសរើសតំណាងដែលអញ្ជើញចូលរួមសមាជបក្សកម្មុយនីស្តចិនលើកទី ២០ លោក Xi Jinping ប្រធានរដ្ឋចិនជាប់ឆ្នោតជាឯកច្ឆ័ន្ទ
2022-04-23 16:23:41cri
Share with:


ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមេសា សន្និសីទតំណាងភូមិភាគស្វយ័ត Guangxi ជនជាតិ Zhuang នៃបក្សកុម្មុយនិស្តចិនបានរៀបចំនៅក្រុង Nanning ដែលបានជ្រើសរើសតំណាងនៃភូមិភាគស្វយ័ត Guangxi ជនជាតិ Zhuang ដែលចូលរួមសមាជបក្សកម្មុយនិស្តចិនលើកទី ២០ ។ លោក Xi Jinping បេក្ខជនឈរឈ្មោះតំណាងដែលត្រូវបានលើកឈ្មោះដោយគណៈកម្មាធិការមជ្ឈិមបក្សនិងបានចូលរួមការជ្រើសរើសនៅភូមិភាគស្វយ័ត Guangxi បានជាប់ឆ្នោតជាតំណាងនៃសមាជបក្សកម្មុយនិស្តចិនលើកទី ២០ ដោយសំឡេងគាំទ្រទាំងស្រុង ។

តំណាងទាំងអស់សុទ្ធតែបានសម្គាល់ថា ជាប់ឆ្នោតជាតំណាងរាស្រ្ដនៃសមាជបក្សកម្មុយនិស្តចិនលើកទី ២០ គឺជាឆន្ទៈរួមរបស់សមាជិកបក្សចំនួនជាង ២៥០ ម៉ឺនរូបនិងអង្គការគណបក្សមូលដ្ឋានជាង ១៥ ម៉ឺនរបស់ភូមិភាគស្វយ័ត Guangxi ហើយបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់កម្មាភិបាលនិងមហាជនគ្រប់ជនជាតិភាគតិចទាំងអស់នៅក្វាងស៊ីចំនួន ៥៧ លាននាក់ចំពោះលោក Xi Jinping ប្រធានរដ្ឋចិន ក៏បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមនិងបំណងដ៏មុតមាំរបស់ប្រជាជនចិនរាប់រយលាននាក់ក្នុងការបង្កើតអនាគតកាន់តែល្អប្រសើរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស