ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្សាយសៀវភៅស«យុវជនចិនក្នុងយុគសម័យថ្មី»
2022-04-21 15:00:20cri
Share with:

      ថ្ងៃទី២១ ខែមេសា  ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅស«យុវជនចិនក្នុងយុគសម័យថ្មី»។

      សៀវភៅសបានណែនាំថា យុវជនចិនក្នុងយុគសម័យថ្មីរីកលូតលាស់ក្នុងអំឡុងពេលដ៏ល្អបំផុតនៃការអភិវឌ្ឍប្រជាជាតិចិន ដោយទទួលបានលក្ខខណ្ឌអភិវឌ្ឍន៍ប្រកបដោយគុណភាពកាន់តែខ្ពស់ ឱកាសទទួលបានការអប់រំកាន់តែស្មើគ្នា ការជ្រើសរើសមុខរបរកាន់តែសម្បូរបែប ការផ្លាស់ប្តូរទៅមករកគ្នាកាន់តែសេរី ទទួលបានការគាំទ្រពីរដ្ឋាភិបាលកាន់តែគ្រប់ជ្រុងជ្រោយទាំងផ្នែកច្បាប់ នយោបាយ សន្តិសុខសង្គម។ល។ ដែលបានផ្តល់បរិស្ថានកាន់តែល្អប្រសើរដល់ការក្នុងការរីកចម្រើននិងរស់នៅរបស់ពួកគេ។

      សៀវភៅសបានបង្ហាញថា យុវជនចិនក្នុងយុគសម័យថ្មីបានរួមចំណែកសកលដោយអាកប្បកិរិយាកាន់តែបើកទូលាយនិងទំនុកចិត្តកាន់តែខ្លាំង បានរួមជាមួយយុវជនបណ្តាប្រទេសជំរុញពិភពលោកកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ  ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិពោលគឺ សន្តិភាព វឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព  បានពួតដៃគ្នាដើម្បីបង្កើតអនាគតល្អបវរសម្រាប់មនុស្សជាតិ។

      យុវជនចិនសូមផ្តួចផ្តើមដល់យុវជនពិភពលោកថា៖  តាមដានស្វែងរកគុណតម្លៃឈានទៅកាន់ភាពល្អប្រសើរ បង្ហាញស្មារតីសកម្មនិងរស់រវើក តស៊ូដើម្បីជំរុញប្រទេសជាតិរីកចម្រើន រួមចំណែកទាំងកម្លាំងកាយនិងតម្រិះប្រាជ្ញាដល់សន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស