នៅក្នុងមហាសន្និបាតអបអរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី ១ ខែកក្កដា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ប្រជាជនចិនគោរពភាពសច្ចយុត្តិធម៌ មិនខ្លាចអំណាចអនុត្តរភាព ប្រជាជាតិចិនមានមោទនភាពនិងជំនឿចិត្តខ្លាំងលើខ្លួនឯង ។ ប្រជាជនចិនមិនដែលធ្វើបាប គាបសង្កត់និងបង្កទាសភាពលើប្រជាជននៃប្រទេសដទៃនោះទេ ពីមុនមិនធ្លាប់ធ្វើ បច្ចុប្បន្នមិនធ្វើ អនាគតក៏នឹងមិនធ្វើដែរ ។ ព្រមជាមួយនេះ ប្រជាជនចិនក៏ដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកធ្វើបាប គាបសង្កត់និងបង្កទាសភាពលើប្រទេសយើងដែរ នរណាចង់ធ្វើបែបនេះ មុខជានឹងត្រូវទទួលបរាជ័យនៅចំពោះមុខមហាកំពែងដែកថែបដែលបង្កើតឡើងដោយសាច់និងឈាមស្រស់របស់ប្រជាជនចិនចំនួនជាង ១៤០០ លាននាក់ជាមិនខាន ៕