ថ្ងៃទី២៣ខែតុលា មហាសន្និបាតរំលឹកខួប ៧០ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកបានប្រារព្ធធ្វើនៅក្រុងប៉េកាំង។ លោកស៊ីជីនភីងមេដឹកនាំកំពូលចិនបានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព រីករាយរួមសហការជាមួយប្រជាជននៃប្រទេសនានាក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។
លោកបានគូសបញ្ជាក់ថា ក្នុងឋានៈជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនប្រកាន់ខ្ជាប់នូវគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ពោគឺសន្តិភាព វឌ្ឍនភាព យុត្តិធម៌ សច្ចភាព ប្រជាធិបតេយ្យនិងសេរីភាព ប្រកាន់ខ្ជាប់នូវទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា ប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវដ្ឍន៍ដោយសន្តិភាពយ៉ាងដាច់ខាត ដើម្បីឈានទៅរកការអភិវឌ្ឍបែបបើកទូលាយ ការអភិវឌ្ឍបែបកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាមួយគ្នា៕