李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីន​ភីង​ ប្រធានរដ្ឋចិន​បានថ្លែងថា​ សហគ្រាស​ឯក​ជន​ត្រូវបោះ​ជំហានទៅ​មុខក្រោម​បរិបទដោះស្រាយ​បញ្ហាលំបាកជា​បន្ត​បន្ទាប់

2020-05-24 11:12:14 cri

រសៀលថ្ងៃទី​២៣​ខែ​ឧសភា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​សមាជិក​មជ្ឈដ្ឋាន​សេដ្ឋកិច្ច​ដែល​ចូល​រួមកិច្ច​ប្រជុំ​លើក​ទី​៣​នៃ​មហាសន្និ​បាតស​ភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិននីតិកាលទី១៣ ​ ព្រម​ទាំង​​បាន​​ចូល​រួម​កិច្ចប្រជុំពិនិត្យ​ពិភាក្សា​ជា​ក្រុមជាច្រើន​។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាជាក្រុមជាច្រើន លោក ស៊ី ជីនភីង បានថ្លែងថា សហគ្រាសឯកជននៅប្រទេសចិនដែល​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ ពេលដំបូង​ពិតជាធ្វើ​ពី​​បាត​ដៃ​ទទេរ​ ​  ប៉ុន្តែ​មក​​ដល់​សព្វថ្ងៃនេះ​​ សហគ្រាស​ឯកជនទទួល​បានការ​វិវឌ្ឍ​រីក​ចម្រើន​ដោយ​ទ្រង់​ទ្រាយ​ធំ​ ហើយ​បាន​រួម​ចំណែក​យ៉ាង​ធំធេងក្នុង​ការ​អភិវឌ្ឍ​​សង្គម​និយម​ដែល​មាន​លក្ខណៈពិសេស​នៃប្រទេស​ចិន​នាពេលបច្ចុប្បន្ន​ ពិត​ជា​អស្ចារ្យណាស់។ យើងគួរតែ​ស្វែង​រក​​ឥតឈបឈរ​ ខិត​ខំប្រឹងប្រែង​​ឥតឈបឈរ​ ហើយនិង​​ពុះ​ពារ​ឧបសគ្គ​ឥតឈបឈរ។

អ្នកបកប្រែ:李展精
ប្លុកពិសេស