ថ្ងៃទី ៣ ខែឧសភា គឺជាថ្ងៃទី៣ នៃថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ លំហូរអ្នកដំណើរឆ្លងតំបន់នៅទូទាំងប្រទេសនៅតែមានកម្រិតខ្ពស់។ ថ្ងៃនេះ ផ្លូវដែកជាតិត្រូវបានគេរំពឹងថានឹងដឹកអ្នកដំណើរ ១៦.១៥ លាននាក់ ហើយរថភ្លើងដឹកអ្នកដំណើរបន្ថែម ជើង៧៩៧ខ្សែទៀត ត្រូវបានរៀបចំ។ តំបន់ជាច្រើនបានបន្ថែមជើងរថភ្លើងល្បឿនលឿននៅពេលយប់ ហើយក្រុង Taiyuan, Chengdu, ខេត្តHunan, ក្រុងLiuzhou និងតំបន់ផ្សេងទៀតបានសម្របសម្រួលរថភ្លើងក្រោមដី ឡានក្រុង តាក់ស៊ី រថយន្ត និងមជ្ឈមណ្ឌលដឹកជញ្ជូនផ្សេងទៀត ដើម្បីបំពេញតម្រូវការដឹកអ្នកដំណើរពេលយប់៕