លោក Aleksandar Vucicប្រធានាធិបតីប្រទេសស៊ែប៊ី លោកធ្លាប់ជួបសន្ទនាច្រើនលើកជាមួយលោក Xi Jinping ដែល«រាល់លើកសុទ្ធតែបំភ្លេចមិនបាន»
ឆ្នាំ២០១៦រោងចក្រមានប្រវត្តិសាស្ត្រជាង១រយឆ្នាំដែលត្រូវបានស្គាល់ថាជា«មោទនភាពនៃស៊ែប៊ី»បានជួបនឹងវិបត្តិក្ស័យធន គ្រាស្លាប់ឬរស់ដ៏គន្លឹះនោះ លោក Xi Jinping ប្រធានរដ្ឋចិននិងសហគ្រាសចិនបានផ្ដល់ជំនួយជួយសង្គ្រោះរោងចក្រផង ក៏ដូចជាបានជួយកម្មករស៊ែប៊ីលើសពី៥០០០នាក់ត្រឡប់មកធ្វើការវិញផងដែរ
ចំពោះលោកAleksandar Vucic នេះមិនមែនជាលើកទីមួយហើយដែលលោក Xi Jinping ផ្តល់ជំនួយដល់ស៊ែប៊ី។ ឆ្នាំ២០២០ ជំងឺកូវីដ១៩បានផ្ទុះឡើង លោក Vucic សុំជំនួយពីអឺរ៉ុបមិនកើត អស់សង្ឃឹមរហូតដល់ស្រក់ទឹកភ្នែក។លោក Xi Jinping បានទាក់ទងលោក Vucic តាមទូរស័ព្ទ ក្រោយមកសម្ភារវេជ្ជសាស្ត្រគ្រប់ប្រភេទត្រូវបានដឹកជញ្ជូនដល់់ស៊ែប៊ីជាបន្តបន្ទាប់។ «ស៊ែប៊ីដាច់ខាតមិនភ្លេចឡើយ យើងនឹងសងគុណដល់មិត្តភក្តិចិនរបស់យើង»
«ទំនាក់ទំនងមិត្តដែកថែប»រវាងលោក Xi Jinping និងលោកAleksandar Vucicបានធ្វើឱ្យប្រធានាធិបតីស៊ែប៊ីរូបនេះមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។លោកAleksandar Vucicបានចាប់អារម្មណ៍ថា នេះបានបង្ហាញពីទំនួលខុសនៃប្រទេសចិន ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។
ពេលនិយាយដល់លោកប្រធានរដ្ឋចិន Xi Jinping លោក Aleksandar Vucic បានថ្លែងថា៖« ខ្ញុំកំពុងគិតពិចារណាថានឹងសរសេរកំណត់ហេតុអនុស្សាវរីយ៍មួយអំពីពួកយើង»៕