កិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ នឹងប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំងនៅរសៀលថ្ងៃទី ២១ ខែឧសភា ។ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទៅប្រទេសចិននឹងថ្លែងរបាយការណ៍ការងារនៃសភាប្រឹក្សានយោបាយប្រជាជនទូទៅប្រទេស ។
សូមបញ្ជាក់ថា គណៈប្រតិភូនានាដែលអញ្ជើញចូលរូមកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងបើកធ្វើកិច្ចប្រជុំនៅរសៀលថ្ងៃទី ២១ ខែឧសភា ដើម្បីជ្រើសរើសប្រធាននិងអនុប្រធានគណៈប្រតិភូ ពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងបញ្ជីរាយនាមគណៈអធិបតីនិងអគ្គលេខាធិការនៃមហាសន្និបាត ព្រមទាំងសេចក្តីព្រាងរបៀបវារៈនៃមហាសន្និបាតផងដែរ ។ បន្ទាប់មក កិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងបើកធ្វើកិច្ចប្រជុំត្រៀមរៀបចំនៅយប់ថ្ងៃទី ២១ ខែឧសភា ដើម្បីបោះឆ្នោតជ្រើសរើសគណៈអធិបតីនិងអគ្គលេខាធិការ និងធ្វើសេចក្តីសម្រេចចិត្តចំពោះសេចក្តីព្រាងរបៀបវារៈនៃមហាសន្និបាត ។ បន្ទាប់ពីកិច្ចប្រជុំត្រៀមរៀបចំ គណៈអធិបតីនៃមហាសន្និបាតនឹងបើកធ្វើកិច្ចប្រជុំលើកទី ១ ។ កិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងធ្វើសន្និសីទកាសែតនៅ វេលាម៉ោង ២១ និង ៤០ នាទី យប់ថ្ងៃដដែល ។ ដើម្បីបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ រួមគ្នាគាំពារសុខាភិបាលសាធារណៈ សន្និសីទកាសែតនេះនឹងបើកធ្វើតាមប្រព័ន្ធវីដេអូលើបណ្តាញអ៊ីនធើណែត ។