魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងបាញ់បង្ហោះផ្កាយរណប Beidou ចំនួន ២ លើកចុងក្រោយនៅក្នុងខែមីនានិងឧសភា ក្នុងឆ្នាំនេះ

2020-02-24 14:50:31 cri

    

图片默认标题_fororder_北斗

    ប្រទេសចិន​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​បណ្តាញ ​Beidou-3 ​ចំនួន ​២ ​លើក​ចុង​ក្រោយ​នៅ​ក្នុង​ខែមីនា​និង​ឧសភា​ក្នុង​ឆ្នាំនេះ​ដើម្បី​បញ្ចប់​បណ្តាញ​ជាសកល​នៃ​ប្រព័ន្ធ​នាំផ្លូវ​ផ្កាយ​រណប ​Beidou ​។​

    សូមរំលឹកថា ​កាលពី​ថ្ងៃទី ​១៤ ​ខែកុម្ភៈ ​រ៉ុក្កែត​ដឹក​ជញ្ជូន ​Long ​March-3B ​ដែល​ទទួល​ភារកកិច្ច​សម្រាប់​បាញ់បង្ហោះ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ដល់​មជ្ឈមណ្ឌល​បាញ់បង្ហោះ​ផ្កាយ​រណប​ក្រុង ​ស៊ីឆាង​ ។

    កាលពី​ថ្ងៃទី ​១៥ ​ខែកុម្ភៈ ​ផ្កាយរណប​ទី ​៤១ ​ទី ​៤៩ ​ទី ​៥០ ​និងទី ​៥១ ​នៃ​ប្រព័ន្ធ​នាំផ្លូវ​Beidou ​បាន​ចូលក្នុង​បណ្តាញ​ជាផ្លូវការ ​ហើយ​បាន​បន្ត​ផ្តល់​នូវ​សេវាកម្ម​សម្រាប់​ដំណើការ​ប្រព័ន្ធ​នាំផ្លូវ ​Beidou ​ប្រកប​ដោយ​ស្ថិរភាព៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស