翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ថ្លែងថា ប្រទេសចិនកំពុងពន្លឿនការជំរុញការបង្កើតនិម្មាបនកម្មសម្រាប់ការបើកចំហដោយគ្រប់ជ្រុងជ្រោយ

2019-11-05 12:11:03 cri

      ថ្ងៃទី ៥ ខែ​វិច្ឆិកា ថ្លែង​​ក្នុង​ពិធី​បើក​​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​លើក​ឡើង​ថា ការ​បើក​ចំហ​ចំពោះ​​ក្រៅ​ប្រទេស​របស់​ប្រទេសចិន​ជា​ការ​បើក​ចំហ​ប្រកប​ដោយ​​គ្រប់ទិសដៅ​និង​គ្រប់​វិស័យ​​  ដែល​កំពុង​ពន្លឿន​ការ​ជំរុញ​​ការ​បង្កើត​ជានិម្មាបនកម្ម​ថ្មី​សម្រាប់​​​ការ​បើក​ចំ​ហ​ដោយ​គ្រប់​ជ្រុង​ជ្រោយ ។ 

      ​លោក​បាន​គូស​បញ្ជាក់ថា ប្រទេសចិន​នឹង​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​ធ្វើ​ការពិសោធន៍​​យ៉ាង​ក្លា​ហាន​ក្នុង​ការ​កសាង​តំបន់​សាកល្បង​ពាណិជ្ជកម្មសេរី​ ពន្លឿន​ការ​កសាង​កំពង់​ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត​​ហៃណាន  ។ ប្រទេសចិន​នឹង​បន្ត​ជំរុញសមាហរណកម្ម​ទីក្រុង​ប៉េកាំង-ក្រុង​​ធានជីន​-​ខេត្ត​ហឺប៉ី​ ការអភិវឌ្ឍ​នៅ​តំបន់​ខ្សែ​សង្វាក់​សេដ្ឋកិច្ច​ទន្លេ​យ៉ងសេ ការ​ធ្វើ​សមាហរណកម្ម​តំបន់​ដី​សណ្តរ​ទន្លេ​យ៉ង់​សេ​​ ក៏​ដូចជា​ការ​កសាង​មហា​តំបន់​ឈូង​សមុទ្រ​ក្វាងទុង​-ហុងកុង​-​ម៉ាកាវ​ ព្រម​និង​គ្រោង​យុទ្ធសាស្រ្ត​ជាតិ​ថ្មី​សម្រាប់ការ​​​អភិរក្ស​អេកូ​ឡូស៊ី​នៅ​តាម​បណ្តោយ​​ទន្លេ​លឿង និង​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ទៀត​​ផង ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស