យោងតាមស្ថិតិប្រកាសដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ៧ ខែតុលាបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែតុលាកន្លងទៅនេះ ចំណូលពីការលក់ក្នុងវិស័យពាណិជ្ជកម្មលក់រាយនិងសហគ្រាសផ្នែកម្ហូបអាហាររបស់ប្រទេសចិនទទួលបាន 1.52 ទ្រីលានយាន់ប្រាក់ចិន បានកើនឡើងចំនួន 8.5 % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
តាមការពិនិត្យនៃក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ក្នុងសប្តាហ៍ឈប់សម្រាកដើម្បីអបអរសាទរបុណ្យជាតិចិនថ្ងៃទី ១ តុលា នាឆ្នាំ២០១៩ នេះ ការចំណាយក្នុងការទិញទំនិញ ម្ហូបអាហារបែបប្រពៃណីជាដើម បានបង្ហាញនូវភាពល្អប្រសើរជាច្រើន ហើយការចំណាយក្នុងវិស័យថ្មីដូចជាទេសចរណ៍ វប្បធម៌ កីឡាជាដើមមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ចំណែកសេដ្ឋកិច្ចពេលរាត្រីបានក្លាយជាចំណុចលេចធ្លោថ្មី ការផ្គត់ផ្គង់វត្ថុប្រើប្រាស់ប្រចាំថ្ងៃដ៏ចាំបាច់គឺគ្រប់គ្រាន់ ខណៈតម្លៃទំនិញរក្សានូវស្ថិរភាព៕