ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩ លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួបទី ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនថា ក្នុងដំណើរឆ្ពោះទៅមុខ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព អនុវត្តយុទ្ធសាស្រ្តបើកចំហដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ព្រមនិងបន្តរួមគ្នាជាមួយប្រជាជននៃបណ្តាប្រទេសលើពិភពលោកជំរុញកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕