ថ្ងៃទី ១ ខែតុលា លោកស៊ីជីនភីង មេដឹកនាំកំពូលរបស់ប្រទេសចិនបានថ្លែងថា ប្រទេសចិនពីអតីតកាលបានចារក្នុងសៀវភៅប្រវត្តិសាស្ត្រនៃមនុស្សជាតិទៅហើយ បច្ចុប្បន្នភាពនៃប្រទេសចិនកំពុងបង្កបង្កើតឡើងដោយប្រជាជនរាប់ម៉ឺនរាប់លាននាក់ ហើយអនាគតនៃប្រទេសចិនមុខជានឹងកាន់តែភ្លឺស្វាងជាមិនខាន ។
ក្នុងពិធីអបអរសាទរខួបទី ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោកស៊ីជីនភីងបានអំពាវនាវឱ្យបក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនគ្រប់ជនជាតិទាំងអស់រួមសាមគ្គីគ្នាឱ្យកាន់តែស្អិតល្មួត ដើម្បីបន្តពង្រឹងនិងអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តេល្អប្រសើរ បន្តខិតខំតស៊ូដើម្បីសម្រេចគោលដៅមួយសតវត្សរ៍ចំនួន ២ និងសម្រេចសុបិនចិនដែលស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕