翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ៖ ប្រទេសចិននឹងបង្កើនការសម្របសម្រួលនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចអន្តរជាតិ

2019-04-26 12:25:46 cri

     ថ្ងៃទី ២៦ ខែ​មេសា​ លោកស៊ី ជីនភីង ប្រមុខ​​ដឹក​នាំ​កំពូល​ចិន​បាន​លើក​ឡើង​​ថា ​ប្រទេស​ចិន​នឹង​បង្កើន​ការ​សម្រប​សម្រួល​ផ្នែក​​គោល​នយោបាយ​ម៉ាក្រូ​ជា​មួយ​អង្គភាព​សេដ្ឋកិច្ច​សំខាន់ៗ​​លើ​ពិភពលោក​ ដើម្បី​រួម​គ្នា​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​កើន​ឡើងប្រកប​ដោយ​​ខ្លាំងក្លា​​ ​និរន្តរភាព​​ តុល្យភាព និង​បរិយាប័ន្ន ។

     លោក​ស៊ី ជីនភីង​បាន​ថ្លែង​ថា ប្រទេស​ចិន​មិន​ធ្វើ​ការ​បន្ទាប​អត្រាប្តូរ​ប្រាក់​ដែល​នឹង​បង្ខូច​ផល​ប្រយោជន៍របស់​​ប្រទេស​ជិត​ខាង​​​ នឹង​ធ្វើ​ឲ្យ​មានភាពកាន់​តែ​​ល្អ​ពេញ​លេញ​នូវ​យន្តការ​​អត្រា​ប្តូរ​ប្រាក់​យាន់​ចិន​ ធ្វើ​ឲ្យ​ទីផ្សារ​អាច​ដើរ​តួនាទីជា​​សម្រេច​ក្នុង​ការ​ចាត់​ចែង​ធនធាន​ ធ្វើ​ឲ្យអត្រា​ប្តូរ​ប្រាក់​យាន់​ចិន​​រក្សា​ភាព​នឹងនរ​ជាមូលដ្ឋានក្នុង​​កម្រិត​សម​ហេតុផល​និង​មាន​តុល្យភាព​ សំដៅ​ជំរុញវិស័យ​​សេដ្ឋកិច្ច​ពិភពលោក​​​មានស្ថិរភាព​ ។ ប្រទេសចិន​គាំទ្រ​និង​ចូលរួម​យ៉ាង​សកម្ម​នូវ​កំណែទម្រង់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​រួម​គ្នា​បង្កើត​បទដ្ឋានសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិដែល​មាន​កម្រិត​កាន់​តែ​ខ្ពស់ ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស