របាយការណ៍មួយរបស់រដ្ឋាភិបាលចិនដែលបានដាក់ជូនស្ថាប័នអំណាចកំពូលពិនិត្យពិភាក្សានៅថ្ងៃទី ៥ ខែមីនានេះ បានបញ្ជាក់ថា នៅឆ្នាំនេះ ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផែ្នកផលិតភាព ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងទីផ្សារភាគីទី៣ ជំរុញការកសាងរួមគ្នានៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ដំណើរការឲ្យបានល្អនូវវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"។ប្រទេសចិននឹងធានារក្សាយ៉ាងរឹងមាំនូវសកលភាវូបនីយកម្មផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មសេរី ចូលរួមយ៉ាងសកម្មនៅក្នុងកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកនិងបន្តជំរុញការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក៕