លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានថ្លែងនៅថ្ងៃទី ៥ ខែមីនានេះថា ឆ្នាំ ២០១៩ ប្រទេសចិននឹងបង្កើនកម្លាំងទាក់ទាញវិនិយោគបរទេស ដោយបន្ធូរបន្ថយការដាក់កំហិតលើការចូលទីផ្សារចិនថែមមួយកម្រិតទៀត កាត់បន្ថយបញ្ជីអវិជ្ជមាននៃការចូលរួមពីវិនិយោគទុនបរទេស , អនុញ្ញាតិឲ្យវិនិយោគទុនបរទសធ្វើអាជីវកម្មដោយប្រាក់ទុនផ្ទាល់ខ្លួនទាំងស្រុងក្នុងវិស័យកាន់តែច្រើនទៀត , អនុវត្តជាក់ស្តែងនូវវិធានការធ្វើកំណែទម្រង់និងបើកទូលាយក្នុងវិស័យហិរញ្ញវត្ថុជាដើម , កែលម្អនយោបាយបើកទូលាយនៃទីផ្សារប័ណ្ណបំណុល , បង្កើនល្បឿននៃការតភ្ជាប់ជាមួយច្បាប់ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិ ដើម្បីបង្កើតនូវបរិយាកាសទីផ្សារយុត្តិធម៌មួយ ដែលផ្តល់ភាពស្មើគ្នាដល់សហគ្រាសទាំងជាតិនិងអន្តរជាតិ ក្នុងការប្រកួតប្រជែងដោយយុត្តិធម៌ ក៏ដូចជាបង្កើនការការពារលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃពាណិជ្ជករបរទេស។
លោកបានបន្តទៀតថា ប្រទេសចិននឹងបង្កើតតំបន់ថ្មីមួយទៀតក្នុងតំបន់សាកល្បងនៃការធ្វើពាណិជ្ជកម្មសេរីសៀងហៃ បន្តជំរុញដល់ការកសាងតំបន់សាកល្បងធ្វើពាណិជ្ជកម្មសេរីខេត្តហៃណាន និងការស្វែងរកនូវការកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលមានលក្ខណៈពិសេសរបស់ប្រទេសចិន៕