រដ្ឋាភិបាលចិនបានថ្លែងនាថ្ងៃទី៥ខែមីនាថា រដ្ឋាភិបាលចិននឹងខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយបញ្ហាពិបាកក្នុងការរួមទុននិងការចំណាយច្រើនក្នុងការរួមទុនក្នុងឆ្នាំនេះ បញ្ចុះអត្រាប្រាក់បញ្ញើបម្រុងនៃធនាគារខ្នាតតូចនិងមធ្យម ហើយប្រាក់មកពីការនេះនឹងត្រូវប្រើប្រាស់ទាំងអស់សម្រាប់ឥណទាននៃសហគ្រាសខ្នាតតូចនិងសហគ្រាសឯកជន លើកទឹកចិត្តឲ្យធនាគារពាណិជ្ជកម្មខ្នាតធំបង្កើនកម្ចីឥណទានរយៈពេលមធ្យមនិងរយៈពេលវែងនៃឧស្សហកម្មផលិតកម្ម។ធនាគារពាណិជ្ជកម្មរដ្ឋត្រូវបង្កើនប្រាក់ឥណទានជាង៣០ភាគរយដល់សហគ្រាសខ្នាតតូច។