ពេលថ្លែងពីរបាយការណ៍ការងាររដ្ឋាភិបាលទៅកាន់សភាតំណាងប្រជាជនទូទាំងប្រទេសចិននាថ្ងៃទី ៥ ខែមីនានេះ លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងអនុវត្តគោលនយោបាយស្តីពីការកាត់បន្ថយការយកពន្ធកាន់តែច្រើននៅឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់ទៅលើការកាត់បន្ថយការយកពន្ធពីឧស្សាហកម្មផលិតកម្មនិងសហគ្រាសខ្នាតតូចនិងមីក្រូសហគ្រាស ក៏ដូចជាបង្កើនការធ្វើកំណែទម្រង់លើការយកពន្ធលើតម្លៃបន្ថែម ដើម្បីកាត់បន្ថយអត្រាយកពន្ធនៃឧស្សាហកម្មផលិតកម្មជាដើមពី ១៦ %នាពេលបច្ចុប្បន្ននេះមកនៅត្រឹម ១៣ % ។