លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានថ្លែងក្នុងពេលបង្ហាញរបាយការណ៍ការងាររដ្ឋាភិបាលចិននាថ្ងៃទី ៥ ខែមីនាថា ដើម្បីរក្សាឲ្យសេដ្ឋកិច្ចដំណើរការក្នុងចន្លោះសមហេតុផលមួយនោះ ក្នុងឆ្នាំនេះ ប្រទេសចិននឹងបន្តអនុវត្តគោលនយោបាយហរិញ្ញវត្ថុដ៏វិជ្ជមាននិងនយោបាយរូបិយវត្ថុដ៏មានស្ថិរភាព។ ចិននឹងបន្តជំរុញយន្តការបង្កើតអត្រាប្តូរប្រាក់ឲ្យកាន់តែល្អ ដើម្បីឲ្យអត្រាប្តូរប្រាក់យាន់ចិនរក្សាស្ថិរភាពលើកម្រិតដ៏តុល្យភាពនិងសមហេតុផល៕