ពេលថ្លែងរបាយការណ៍ការងាររដ្ឋាភិបាលនៅថ្ងៃទី ៥ ខែមីនា លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា ប្រទេសចិននឹងប្រកាន់ខ្ជាប់មិនងាករេនូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធី និងអនុវត្តយុទ្ធសាស្ត្របើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គាំពារយ៉ាងមុតមាំនូវពហុភាគីនិយមនិងប្រព័ន្ធអន្តរជាតិដែលចាត់ទុកធម្មនុញ្ញនៃអង្គការសហប្រជាជាតិជាស្នូល ។ ចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់និងធ្វើឲ្យមានភាពល្អពេញលេញនូវប្រព័ន្ធអភិបាលកិច្ចរបស់ពិភពលោក គាំពារសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយយ៉ាងមុតមាំ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។ សកម្មផ្តល់នូវគម្រោងចិនដែលមានលក្ខណៈកសាងកាន់តែច្រើនដើម្បីដោះស្រាយបញ្ហាប្រឈមសកលនិងបញ្ហាសំខាន់ៗក្នុងតំបន់យ៉ាងសមរម្យ ។