របាយការណ៍ការងារនៃរដ្ឋាភិបាលចិនដែលបានដាក់ជូនឲ្យស្ថាប័នអំណាចកំពូលពិនិត្យពិភាក្សានៅថ្ងៃទី៥ខែមីនាបានគូសបញ្ជាក់ថា រដ្ឋាភិបាលមជ្ឈិមចិនគួរតែបន្តអនុវត្តគោលការណ៍ណែនាំស្តីពី“ប្រទេសមួយអនុវត្តប្រព័ន្ធគ្រប់គ្រងពីរ” “អ្នកហុងកុងគ្រប់គ្រងហុងកុង” “អ្នកម៉ាកាវគ្រប់គ្រងម៉ាកាវ” និងស្វ័យគ្រប់គ្រងកម្រិតខ្ពស់ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ធ្វើការងារតាមរដ្ឋធម្មនុញ្ញនិងច្បាប់មូលដ្ឋានយ៉ាងម៉ឺងម៉ាត់ គាំទ្រតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវក្តាប់ជាប់ឱកាសនៃការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយនិងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ផ្តល់កិច្ចសហប្រតិបត្តិការស៊ីជម្រៅដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកជាមួយតំបន់ក្នុងដោយគ្រប់ជ្រុងជ្រោយ ។