កាលពីថ្ងៃទី ៥ ខែមីនា លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានបង្ហាញក្នុងរបាយការណ៍ការងាររដ្ឋាភិបាលថា ឆ្នាំនេះ ប្រទេសចិននឹងពន្លឿនការបង្កើតប្រព័ន្ធទីផ្សារទំនើបមួយដែលឯកភាពគ្នា ប្រកបដោយបើកទូលាយ និងមានរបៀបរៀបរយក្នុងការប្រកួតប្រជែង ដើម្បីបង្កើតបរិយាកាសធ្វើធុរកិច្ចស្ថិតក្រោមច្បាប់ អន្តរតូបនីយកម្មនិងមានភាពងាយស្រួល ។ ដូច្នេះ រដ្ឋាភិបាលនឹងកាត់បន្ថយថែមទៀតនូវបញ្ជីររាយនាមអវិជ្ជមានសម្រាប់ការចូលក្នុងទីផ្សារ ជំរុញការប្រកួតប្រជែងដោយយុត្តិធម៌តាមរយៈការត្រួតពិនិត្យនិងគ្រប់គ្រងដោយយុត្តិធម៌ ពន្លឿនការលុបបំបាត់បទបញ្ញត្តិនិងអំពើគ្រប់បែបយ៉ាងដែលបានរារាំងដល់ទីផ្សារដែលឯកភាពនិងការប្រកួតប្រជែងដ៏យុត្តិធម៌ ៕