មហាសន្និបាតអបអរសាទរខួបទី ៤០ នៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៨ ខែធ្នូ ។ សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសន្ទរកថាគន្លឹះរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានថ្លែងក្នុងឱកាសមហាសន្និបាត។
ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ជប៉ុនដូចជាកាសែត« The Asahi Shimbun » និងប៉ុស្តិ៍ទូរទស្សន៍ NHK បានវាយតម្លៃជាវិជ្ជមានលើសន្ទរកថារបស់លោក ស៊ី ជីនភីងប្រធានរដ្ឋចិន។ ប្រព័ន្ធសារព័ត៌មានទាំងនេះបានផ្សាយថា ប្រទេសចិននឹងចាត់ទុកការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ជាចំណុចសំខាន់ នឹងរួមគ្នាជាមួយបណ្តាភាគីបង្កើតវេទិកាថ្មីនៃការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ។
គេហទំព័រ Youm7 ប្រទេសអេហ្ស៊ីបបានផ្សព្វផ្សាយថា គោលនយោបាយសុខដុមរមនានិងមេត្រីភាពដែលមានលក្ខណៈបើកទូលាយរបស់ចិនបានជួយឲ្យបរិយាកាសកិច្ចសហប្រតិបត្តិការអន្តរជាតិមានស្ថិរភាពជាប់ជានិច្ច។
កាសែត Die Welt(the World)របស់ប្រទេសអាល្លឺម៉ង់បានផ្សាយនៅថ្ងៃទី ១៨ ធ្នូថា មេដឹកនាំចិនដឹងច្បាស់ណាស់ថា ការបើកទូលាយនឹងបញ្ចូលកម្លាំងរស់រវើកថ្មីដល់សេដ្ឋកិច្ច។
ទីភ្នាក់ងារព័ត៌មាន TASS រុស្ស៊ីបានផ្សាយនៅថ្ងៃទី ១៨ ធ្នូថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយទេ។ ពីដើមរៀងមក ចិនតែងតែជំរុញយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ៕