李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងថា ការច្នៃប្រឌិតថ្មីជាជីវិតនៃកំណែទម្រង់និងការបើកទូលាយ ការរំដោះគំនិតគឺគ្មានទីបញ្ចប់ជានិច្ច

2018-12-18 14:52:22 cri

    ថ្ងៃ​ទី​១៨​ខែ​ធ្នូ លោក​​ ស៊ី​ ជីន​ភីង អគ្គ​លេខាធិការនៃ​គណៈកម្មាធិការ​​​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​បាន​គូ​ស​បញ្ជាក់​នៅក្រុង​ប៉េកាំង​ថា ការ​ច្នៃប្រឌិតថ្មី​ជា​ជីវិត​នៃ​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ​ ការ​រំដោះ​គំនិតគឺគ្មានទី​​បញ្ចប់​ជានិច្ច​ ។ ប្រទេស​ចិន​កំពុង​ដើរលើ​ផ្លូវវិវឌ្ឍទៅ​មុចខ​ ហេតុនេះត្រូវ​ប្រកាន់​ខ្ជាប់ការចាត់​ទុក​​​លទ្ធិម៉ាក្សនិយម-លេនីននិយម​ លទ្ធិ​ម៉ៅសេទុង ទ្រឹស្តី​តាងសៀវភីង​ គំនិត​សំខាន់នៃ​តំណាង​​ទាំង៣ ​ទស្សនអភិវឌ្ឍន៍បែប​វិទ្យាសាស្រ្ត​ លទ្ធិ​សង្គម​និយម​ប្រកបដោយលក្ខណៈពិសេស​ចិន​​យុគ​សម័​ថ្មី​ជា​គោល​ការណ៍​កែណាំ​ ប្រកាន់​ខ្ជាប់​ការឯក​ភាព​គ្នា​រវាង​ការ​រំដោះ​គំនិត​និង​ការ​ស្វែងរក​ការពិត​ ហើយការ​អភិវឌ្ឍលទ្ធិ​​​ម៉ាក្សនិយមសតវត្យទី​២១​ លទ្ធិ​ម៉ាក្សនិយមប្រទេស​ចិន​បច្ចុប្បន្ន​  ជាភារកិច្ច​ប្រវត្តិសាស្រ្ត​របស់​សមាជិក​បក្សកុម្មុយនីស្តចិន​នៅ​ពេល​បច្ចុប្បន្ន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស