ពាក្យ " ពន្លឿននិងពង្រឹង " ជាពាក្យគន្លឹះទីពីរ ។ លោក Liu Zhenmin បានបង្ហាញឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកLi Keqiang លើកនេះ ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធនានាអាចបពន្លឿនដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីបោះជំហានទៅកាន់គោលដៅបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ីបូព៌ានៅឆ្នាំ ២០២០ ។ ហើយម្យ៉ាងទៀត គឺពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ មហាសមុទ្រ សន្តិសុខ មនុស្សសាស្ត្រ និងការតភ្ជាប់គ្នាជាដើម ។ ព្រមពេលជាមួយគ្នានេះ ក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខមិនប្រពៃណី ដូចជាការប្រឆាំងភេរវកម្ម ការទប់ទល់នឹងជំងឺឆ្លង ការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ។
ពាក្យ" ការតភ្ជាប់ជាយុទ្ធសាស្ត្រ " ជាពាក្យគន្លឹះទីបី ។ អ្នកផងទាំងពួងបានដឹងស្រាប់ហើយថា ផ្លូវសូត្រតាមសមុទ្រប្រចាំសតវត្សទី ២១ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការតភ្ជាប់គ្នារវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាននានា ដូច្នេះបញ្ហាថាតើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឲ្យប្រទេសពាក់ព័ន្ធនានាអាចតភ្ជាប់គ្នា គឺជាបញ្ហាសំខាន់ណាស់ ៕