ពីទសវត្សរ៍​សុវណ្ណ​ដល់​ទសវត្សរ៏​ពេជ្រ
2014-11-13 17:06:43  cri  Web Editor:Deng Qian

ក្នុង​ឋានៈ​ជាប្រទេស​ធំ​ទី​១​នៅ​ក្រៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ចិន​បាន​ចូល​រួម​សនិ្ធសញ្ញាសហប្រតិបត្តិការ​ដោយ​មេត្រី​នៅ​អាស៊ីអាគ្នេយ៍​នាខែ​តុលា​ឆ្នាំ​២០០៣ ព្រម​ទាំង​បាន​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​ជា​មួយ​សម្ព័ន្ធ​អាស៊ាន​ទៀត​ផង។រយៈពេល​១០​ឆ្នាំ​បន្ទាប់​ពី​នោះ​ត្រូវ​គេ​ហៅ​ថា​ជា​ទសវត្សរ៍​សុវណ្ណ៉នៃកិច្ច​សហ​ប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន។ក្នុង​អំឡុង​ពេល​នោះ ការ​ជឿ​ទុក​ចិត្ត​គ្នា​ខាង​នយោបាយ​របស់​ភាគី​ទាំង​ពីរ​ត្រូវ​បាន​ពង្រឹង​​ឥត​ឈប់ឈរ កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​និង​លើ​វិស័យ​ផ្សេង​ទៀត​បាន​ឡើង​ដល់​កម្រិត​ថ្មី​មួយ​ហើយ​មួយ​ទៀត។ បច្ចុប្បន្ន ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដៃគូមួយ​ក្នុង​ចំណោម​ប្រទេស​​ដែល​បាន​បង្កើត​យន្តការ​សហប្រតិបត្តិការ​ច្រើន​ជាង​គេ​ជា​មួយ​អាស៊ាន។

នៅ​ខែ​តុលា​ឆ្នាំ​២០១៣ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន និង​បានលើក​ឡើង​ថា ចិន​នឹង​ចាប់​ដៃ​គ្នា​ជា​មួយ​អាស៊ាន​ដើម្បី​រួម​គ្នាកសាង​សហគមន៍​ជោគេវាសនា​តែ​មួយ​រវាង​ចិន​និង​អាស៊ាន​ដែល​មាន​ភាព​កាន់​តែ​ស្អិតល្មួត។នៅ​ខែ​ដដែលនោះ លោក​នាយករដ្ឋមន្រ្តី​ចិន​លីខឺឈាំង​បាន​លើក​ឡើង​នូវ​ក្រប​ខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​២​បូក​៧​រវាង​ចិន​និង​អាស៊ាន​ក្នុង​១០​ឆ្នាំ​នា​ពេល​អនាគត ពោល​គឺ​ឈរ​លើ​មូលដ្ឋាន​មតិ​ឯកភាព​២ចំណុច​គឺធ្វើ​ឲ្យ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ខាង​យុទ្ធសាស្ត្រ​កាន់​តែ​ស៊ី​ជម្រៅ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ជំរុញដល់​កិច្ច​សហប្រតិបត្តិការ​លើ​៧​វិស័យ​គឺនយោបាយ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ការ​តភ្ជាប់​គ្នា ហិរញ្ញវត្ថុ កិច្ច​សហប្រតិបត្តិការ​លើសមុទ្រ សន្តិសុខ​និង​មនុស្សសាស្រ្ត។ក្នុង​សន្និសីទ​រដ្ឋមន្រ្តី​ការ​បរទេស​រវាង​ចិន​និង​អាស៊ាន​ដែល​ធ្វើ​នៅ​ខែ​សីហា​ឆ្នាំ​នេះ ភាគី​ចិន​បាន​ផ្តួច​​ផ្តើម​គំនិត​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្តែងចំនួន​១២ផ្នែក​លើ​​វិស័យ​នយោបាយ តំបន់​និង​លើ​សមុទ្រ។ គំនិត​ផ្តួចផ្តើម​ដ៏​ធំ​និង​សំខាន់​ទាំង​នេះ​គឺធ្វើ​ឡើង​ក្នុង​​គោល​បំណង​ធ្វើ​ឲ្យ​លទ្ធផលនៃ​ទសវត្សរ៍​​សុវណ្ណ​រវាង​ចិន​និង​អាស៊ាន​កាន់​តែ​ស៊ី​ជម្រៅ ជំរុញ​ការ​កសាង​ទំនុក​ចិត្ត​​និង​កិច្ច​សហប្រតិបត្តិការ​គ្នា​របស់​ភាគី​ទាំង​ពីរ​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី​មួយ ហើយ​រួម​គ្នាបង្កបង្កើត​ទសវត្សរ៍​​ពេជ្រសម្រាប់​​ទំនាក់​ទំនង​ទ្វេភាគី។

1 2 3 4
ទាក់ទង​ជាមួយ​យើង​ខ្ញុំ